សេចក្ដីជូនដំណឹងជ្រើសរើស ចូលមើល ១១២ ដង

ការជ្រើសរើសបុគ្គលិកកិច្ចសន្យាជំនាញវេជ្ជបណ្ឌិតទូទៅ ដើម្បីបម្រើការនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

មុខតំណែង៖ វេជ្ជបណ្ឌិតទូទៅ ត្រូវការ៖ ៣ នាក់ ផុតកំណត់៖ ៣១/១២/២០២៦

ក. លក្ខខណ្ឌនៃការជ្រើសរើស

- មានសញ្ជាតិខ្មែរ - ជានិស្សិតបញ្ចប់ការសិក្សាដែលប្រលងជាប់ថ្នាក់ជាតិ - មានបទពិសោធន៍ទាក់ទងនឹងការងារវេជ្ជបណ្ឌិត (ជាគោល) - មានអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត - មានសុខភាពល្អទាំងកាយសម្បទា និងបញ្ញាស្មារតី - មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់លើការងារ

ខ. តួនាទី និងភារកិច្ចចម្បង

- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ។ - ផ្តល់ការថែទាំសុខភាពទូទៅដល់អ្នកជំងឺ។ - ផ្តល់ការសង្គ្រោះបន្ទាន់ និងជំនួយដំបូងនៅពេលអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ។ - ផ្តល់ការណែនាំ និងការអប់រំអំពីសុខភាពដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ - រៀបចំ និងត្រួតពិនិត្យឧបករណ៍ពេទ្យ ឱ្យមានភាពស្អាត និងអាចប្រើប្រាស់បានជានិច្ច។ - កត់ត្រាព័ត៌មានលម្អិត អំពីស្ថានភាពរបស់អ្នកជំងឺ។ - សម្របសម្រួលជាមួយក្រុមការងារ ផ្សេងៗនៅក្នុងមន្ទីរពេទ្យ។ - ថែរក្សាបរិស្ថាន ក្នុងបន្ទប់អ្នកជំងឺឱ្យមានអនាម័យល្អ។ - ជួយសម្រួលដល់ការផ្ទេរអ្នកជំងឺ ទៅកាន់ផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។ - ថែរក្សាបរិស្ថាន ក្នុងបន្ទប់អ្នកជំងឺឱ្យមានអនាម័យល្អ។ - ជួយសម្រួលដល់ការផ្ទេរអ្នកជំងឺ ទៅកាន់ផ្នែកផ្សេងៗទៀតនៃមន្ទីរពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។ - ត្រូវអនុវត្តតាមស្តង់ដានានា ដែលតម្រូវដោយមន្ទីរពេទ្យ

គ. ឯកសារភ្ជាប់មកជាមួយ

១. ពាក្យស្នើសុំបម្រើការងារ (សរសេរដោយដៃ) (១ច្បាប់) ២. ប្រវត្តិរូបសង្ខេប (មានបិទរូបថត ៤×៦) (២ច្បាប់) ៣. ច្បាប់ចម្លងអាជ្ញាប័ណ្ណថែទាំមានសុពលភាព (១ច្បាប់) ៤. ច្បាប់ចម្លងសញ្ញាបត្រវេជ្ជបណ្ឌិត (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់) ៥. ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់) ៦. ច្បាប់ចម្លងសំបុត្រកំណើត (បញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់) (១ច្បាប់) ៧. ច្បាប់ចម្លងលិខិតថ្កោលទោស (១ច្បាប់) ៨. រូបថតទំហំ ៤x៦ ថតថ្មី ផ្ទៃពណ៌ស (២សន្លឹក)

បេក្ខជនត្រូវ Upload ឯកសារខាងលើជាទម្រង់ PDF ក្នុងប្រព័ន្ធដាក់ពាក្យស្នើសុំអនឡាញ ហើយត្រូវយកច្បាប់ចម្លង ឬច្បាប់ដើមមកផ្ទាល់នៅថ្ងៃសម្ភាសន៍។

ឃ. កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ

- ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ។ - បេក្ខជន-បេក្ខនារី សូមអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាលនិងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង (អាស័យដ្ឋាន៖ ជាប់ផ្លូវជាតិលេខ៥ ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង)ឬតាមប្រព័ន្ធអនឡាញ។ - ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរសព្ទលេខ៖ 095 656 649 (លោកស្រី ជូ សុភក្ត្រា) - បញ្ជាក់៖ ការជ្រើសរើសផ្អែកលើ តម្លាភាព សមត្ថភាព និងគុណវុឌ្ឍិ ដោយគ្មានការរើសអើង។

ចាប់អារម្មណ៍នឹងឱកាសការងារនេះ?

ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ៣១/១២/២០២៦